ព្រះត្រៃបិដក ភាគ ២៨

​ក៏​ពួក​ភិក្ខុនី​នោះ​ ​គ្រាន់តែ​មាន​សេចក្តី​ត្រេកអរ​ ​នឹង​ធម្មទេសនា​ ​របស់​នន្ទ​ក​ភិក្ខុ​មែន​ ​ប៉ុន្តែ​មានបំណង​មិនបាន​ពេញលេញ​ឡើយ​ ​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ព្រះ​នន្ទ​កៈ​មាន​អាយុ​ថា​ ​ម្នាល​នន្ទ​កៈ​ ​បើ​ដូច្នោះ​ ​ក្នុង​ថ្ងៃស្អែក​ ​អ្នក​គប្បី​ទូន្មាន​ពួក​ភិក្ខុនី​នោះ​ ​ដោយ​ឱវាទ​នោះ​ទៀត​។​ ​ព្រះ​នន្ទ​កៈ​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​២៥៦​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​នន្ទ​កៈ​មាន​អាយុ​ ​កាល​រាត្រី​នោះ​កន្លងទៅ​ ​ក៏​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​សាវត្ថី​ ​លុះ​ត្រឡប់​មក​អំពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​មានខ្លួន​ជា​គំរប់​ពីរ​ ​ចូល​ទៅកាន់​រាជកា​រាម​។​ ​ភិក្ខុនី​ទាំងនោះ​ ​បានឃើញ​ព្រះ​នន្ទ​កៈ​មាន​អាយុ​ ​និមន្ត​មក​អំពី​ចម្ងាយ​។​ ​លុះ​ឃើញ​ហើយ​ ​ក៏​នាំគ្នា​ក្រាល​អាសនៈ​ផង​ ​តំ​កល់​ទឹក​សម្រាប់​លាង​ជើង​ផង​។​ ​ព្រះ​នន្ទ​កៈ​មាន​អាយុ​ ​គង់​លើ​អាសនៈ​ ​ដែល​ពួក​ភិក្ខុនី​ក្រាល​ហើយ​។​ ​លុះ​គង់​រួចហើយ​ ​ទើប​លាង​នូវ​ជើង​ទាំងឡាយ​។​ ​ឯ​ពួក​ភិក្ខុនី​នោះ​ ​ថ្វាយបង្គំ​ព្រះ​នន្ទ​កៈ​មាន​អាយុ​ ​ហើយ​អង្គុយ​នៅក្នុង​ទីសម​គួរ​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636848266723093536
ទៅកាន់ទំព័រ៖