ព្រះត្រៃបិដក ភាគ ២៨

ពន្យល់​សេចក្តី​ ​ប្រទាន​អមតៈ​ ​(​និព្វាន​)​ ​ជា​ម្ចាស់​ធម៌​ ​ជា​ព្រះ​តថាគត​ ​ឯ​កាល​ដ៏​សមគួរ​ ​ដល់​ប្រស្នា​នុ៎ះ​ ​គឺ​កាល​វេលា​ ​ដែល​យើង​ទាំងឡាយ​ ​គួរតែ​សួរ​សេចក្តី​នុ៎ះ​ ​នឹង​ព្រះមានព្រះភាគ​ ​បើ​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ ​ដល់​យើង​ទាំងឡាយ​ ​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​គប្បី​ចាំទុក​សេចក្តី​នោះ​ ​យ៉ាងនោះ​ ​ក៏​ពិតមែនហើយ​ ​តែថា​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​ព្រះ​សាស្តា​តែង​សរសើរ​ផង​ ​ពួក​សព្រហ្មចារី​បុគ្គល​ ​ជា​អ្នកចេះដឹង​ ​តែង​លើកតម្កើង​ផង​ ​មួយទៀត​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លោក​អាច​ចែក​សេចក្តី​នៃ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយដោយ​សង្ខេប​ ​មិនទាន់​ចែករំលែក​សេចក្តី​ដោយ​ពិស្តារ​នេះ​ ​ឲ្យ​ពិស្តារ​បាន​ផង​ ​សូម​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​កុំ​ធ្វើឲ្យ​យឺតយូរ​ឡើយ​ ​សូម​ចែក​ឲ្យ​ទាន​។​ ​ព្រះ​មហា​ក​ច្ចា​នៈ​តប​ថា​ ​ម្នាល​អាវុសោ​ ​បើ​ដូច្នោះ​ ​លោក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​ខ្ញុំ​នឹង​សំដែង​ប្រាប់​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួលពាក្យ​របស់​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636848121216051009
ទៅកាន់ទំព័រ៖