ព្រះត្រៃបិដក ភាគ ២៨

 ​[​២៦១​]​ ​ម្នាលនាង​ទាំងឡាយ​ ​ប្រៀប​ដូចជា​ប្រទីប​ ​ពេញដោយ​ប្រេង​កំពុង​ឆេះ​ ​ប្រេង​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ប្រឆេះ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​អណ្តាត​ភ្លើង​ ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ពន្លឺ​ ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​។​ ​ម្នាលនាង​ទាំងឡាយ​ ​ជន​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ប្រទីប​ពេញដោយ​ប្រេង​ឯណោះ​ ​កំពុង​ឆេះ​ ​ប្រេង​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ប្រឆេះ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​អណ្តាត​ភ្លើង​ ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​តែ​ពន្លឺ​ណា​ ​របស់​ប្រទីប​នោះ​ ​ពន្លឺ​នោះ​ទៀងទាត់​ ​ឋិតថេរ​ ​មិន​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ម្នាលនាង​ទាំងឡាយ​ ​ជន​នោះ​ឈ្មោះថា​ ​និយាយត្រឹមត្រូវ​ដែរ​ឬ​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ការ​និយាយ​នោះ​ ​មិន​ត្រូវ​ទេ​។​ ​ការ​និយាយ​នោះ​ ​មិន​ត្រូវ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ព្រោះថា​ ​ប្រទីប​ពេញដោយ​ប្រេង​ឯណោះ​ ​កំពុង​ឆេះ​ ​ប្រេង​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ប្រឆេះ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​អណ្តាត​ភ្លើង​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ចាំបាច់​និយាយទៅ​ថ្វី​ ​ដល់​ពន្លឺ​របស់​ប្រទីប​នោះ​ ​ដែល​ជា​របស់​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​។​ ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636848268151295224
ទៅកាន់ទំព័រ៖