ព្រះត្រៃបិដក ភាគ ២៨

 ​[​២៦៥​]​ ​ម្នាលនាង​ទាំងឡាយ​ ​ប្រៀប​ដូចជា​បុរស​អ្នកសម្លាប់​គោ​ ​ឬ​កូនសិស្ស​អ្នកសម្លាប់​គោ​ ​ដែល​ប្រសប់​ ​សម្លាប់​មេគោ​ ​ហើយ​ពន្លះ​នូវ​មេគោ​ ​ដោយ​កាំបិត​សម្រាប់​អារ​គោ​ដ៏​មុត​ ​មិន​ឲ្យ​ខូច​សាច់​ខាងក្នុង​ ​មិន​ឲ្យ​ខូច​ស្បែក​ខាងក្រៅ​ ​បណ្តា​វត្ថុ​ទាំងនោះ​ ​វត្ថុ​ណាៗ​ ​គឺ​ ​សាច់​វាវ​ខាងក្នុង​ក្តី​ ​សរសៃ​ខាងក្នុង​ក្តី​ ​ចំណង​ខាងក្នុង​ ​ក៏​អារ​ពន្លះ​កាត់​វត្ថុ​នោះ​ៗ​ ​ដោយ​កាំបិត​សម្រាប់​អារ​គោ​ដ៏​មុត​ ​លុះ​អារ​ពន្លះ​កាត់​រួចហើយ​ ​ក៏​បក​យក​ស្បែក​ខាងក្រៅ​ ​មក​គ្រប​មេគោ​នោះ​ ​ដោយ​ស្បែក​នោះ​វិញ​ដដែល​ ​ហើយ​និយាយ​ ​យ៉ាងនេះ​ថា​ ​មេគោ​នេះ​ ​នៅ​មាន​ស្បែក​ដូចមុន​ដដែល​ ​ម្នាលនាង​ទាំងឡាយ​ ​ជន​នោះ​ ​ឈ្មោះថា​ ​និយាយត្រឹមត្រូវ​ដែរ​ឬ​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ការ​និយាយ​នោះ​ ​មិន​ត្រូវ​ទេ​។​ ​ការ​និយាយ​នោះ​ ​មិន​ត្រូវ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ព្រោះថា​ ​បុរស​អ្នកសម្លាប់​គោ​ ​ឬ​កូនសិស្ស​អ្នកសម្លាប់​គោ​ឯណោះ​ ​ដែល​ប្រសប់​ ​បាន​សម្លាប់​មេគោ​ ​ហើយ​ពន្លះ​នូវ​មេគោ​ ​ដោយ​កាំបិត​សម្រាប់​អារ​គោ​ដ៏​មុត​ ​មិន​ឲ្យ​ខូច​សាច់​ខាងក្នុង​ ​មិន​ឲ្យ​ខូច​ស្បែក​ខាងក្រៅ​ ​បណ្តា​វត្ថុ​ទាំងនោះ​ ​វត្ថុ​ណាៗ​ ​គឺ​ ​សាច់​វាវ​ខាងក្នុង​ក្តី​ ​សរសៃ​ខាងក្នុង​ក្តី​ ​ចំណង​ខាងក្នុង​ក្តី​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636848269210625814
ទៅកាន់ទំព័រ៖