ព្រះត្រៃបិដក ភាគ ២៨
[៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលអាឡោះអាល័យបញ្ចក្ខន្ធ ដែលកន្លងទៅហើយ តើដូចម្តេច។ បុគ្គលរមែងប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងរូបនោះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលដែលកន្លងទៅហើយ ប្រព្រឹត្តទៅតាមតណ្ហា ក្នុងវេទនានោះថា អាត្មាអញ មានវេទនាយ៉ាងនេះ ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងសញ្ញានោះថា អាត្មាអញ មានសញ្ញាយ៉ាងនេះ ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងសង្ខារទាំងឡាយនោះថា អាត្មាអញ មានសង្ខារយ៉ាងនេះ ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងវិញ្ញាណនោះថា អាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអាឡោះអាល័យបញ្ចក្ខន្ធ ដែលកន្លងទៅហើយ យ៉ាងនេះឯង។
[៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត តើដូចម្តេច។ បុគ្គលមិនប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងរូបនោះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអតីត
ID: 636848113654778529
ទៅកាន់ទំព័រ៖