ព្រះត្រៃបិដក ភាគ ២៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​នោះ​ ​មាន​សេចក្តី​ត្រេកអរ​ ​ក្នុង​ធម្មទេសនា​ ​របស់​នន្ទ​ក​ភិក្ខុ​ផង​ ​មានបំណង​ពេញលេញ​ផង​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុនី​ទាំងឡាយ​ប្រាំ​រយ​នោះ​ ​ភិក្ខុនី​ណា​ ​ដែល​ក្រោយគេ​បំផុត​ ​ភិក្ខុនី​នោះ​ ​ជា​សោតាបន្នា​ ​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយភូមិ​ ​ជា​អ្នក​ទៀង​ ​តទៅ​ភព​ខាងមុខ​ ​នឹង​បាន​ត្រាស់​ដឹង​ ​(​នូវ​សច្ចធម៌​)​។​ ​លុះ​ព្រះមានព្រះភាគ​ ​ត្រាស់​ពាក្យ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​នន្ទ​កោ​វាទ​សូត្រ​ ​ទី៤​។​

ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636848270133758615
ទៅកាន់ទំព័រ៖