ព្រះត្រៃបិដក ភាគ ២៨

​ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ​។​ ​ព្រះ​រាហុល​មាន​អាយុ​ ​ទទួល​តប​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយក៏​កាន់​យក​សំពត់​និសីទនៈ​ ​ដើរ​តា​មក្រោយៗ​ព្រះមានព្រះភាគ​ទៅ​។​ ​សម័យ​នោះ​ឯង​ ​ទេវតា​ច្រើន​ពាន់​ ​ទៅតាម​ព្រះមានព្រះភាគ​ ​ដោយ​គិតថា​ ​ថ្ងៃនេះ​ព្រះមានព្រះភាគ​ ​នឹង​ទូន្មាន​ព្រះ​រាហុល​មាន​អាយុ​ ​ក្នុង​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​តទៅទៀត​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ចូល​ទៅដល់​អន្ធ​វ័ន​ ​ហើយ​គង់នៅ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​ ​ទៀប​គល់ឈើ​មួយ​ដើម​។​ ​ចំណែក​ព្រះ​រាហុល​មាន​អាយុ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​
 [​២៧២​]​ ​លុះ​ព្រះ​រាហុល​មាន​អាយុ​ ​គង់នៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​ដូច្នេះ​ថា​ ​ម្នាល​រាហុល​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ចក្ខុ​ទៀង​ ​ឬមិន​ទៀង​។​ ​ព្រះ​រាហុល​មាន​អាយុ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​ទៀង​ទេ​។​ ​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636848270729632697
ទៅកាន់ទំព័រ៖