ព្រះត្រៃបិដក ភាគ ២៨

​នឿយណាយ​ ​ក្នុង​ចក្ខុវិញ្ញាណ​ផង​ ​នឿយណាយ​ ​ក្នុង​ចក្ខុ​សម្ផ័​ស្ស​ផង​ ​នឿយណាយ​ ​ក្នុង​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ ​ដែល​កើតឡើង​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ ​ជា​បច្ច័យ​ផង​។​ ​នឿយណាយ​ ​ក្នុង​ត្រចៀក​ផង​ ​នឿយណាយ​ ​ក្នុង​សំឡេង​ផង​.​.​.​ ​នឿយណាយ​ ​ក្នុង​ច្រមុះ​ផង​ ​នឿយណាយ​ ​ក្នុង​ក្លិន​ផង​.​.​.​ ​នឿយណាយ​ ​ក្នុង​អណ្តាត​ផង​ ​នឿយណាយ​ ​ក្នុង​រស​ផង​.​.​.​ ​នឿយណាយ​ ​ក្នុង​កាយ​ផង​.​.​.​ ​នឿយណាយ​ ​ក្នុង​ផោដ្ឋព្វៈ​ផង​.​.​.​ ​នឿយណាយ​ ​ក្នុងចិត្ត​ផង​ ​នឿយណាយ​ ​ក្នុង​ធម្មារម្មណ៍​ផង​ ​នឿយណាយ​ ​ក្នុង​មនោវិញ្ញាណ​ផង​ ​នឿយណាយ​ ​ក្នុង​មនោ​សម្ផ័​ស្ស​ផង​ ​នឿយណាយ​ ​ក្នុង​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ ​ជា​បច្ច័យ​ផង​។​ ​កាល​អរិយសាវ័ក​ ​នឿយណាយ​ ​(​យ៉ាងនេះ​)​ហើយ​ ​ក៏​ប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ប្រាជ្ញា​ក៏​កើតឡើង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​អរិយសាវ័ក​នោះ​ ​ក៏​ដឹង​ច្បាស់​ ​ដូច្នេះ​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​កិច្ច​ដទៃ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636848272271050861
ទៅកាន់ទំព័រ៖