ព្រះត្រៃបិដក ភាគ ២៨
មានសំឡេង ដូច្នេះ... អាត្មាអញ មានឃានៈ ក្នុងកាលជាអតីត ដូច្នេះ មានក្លិនដូច្នេះ... អាត្មាអញ មានជិវ្ហា ក្នុងកាលជាអតីត ដូច្នេះ មានរសដូច្នេះ... អាត្មាអញ មានកាយក្នុងកាលជាអតីត ដូច្នេះ មានផោដ្ឋព្វៈដូច្នេះ... អាត្មាអញ មានចិត្ត ក្នុងកាលជាអតីត ដូច្នេះ មានធម្មារម្មណ៍ ដូច្នេះ វិញ្ញាណ រមែងជាប់ចំពាក់នឹងឆន្ទរាគ ក្នុងចិត្ត និងធម្មារម្មណ៍នោះ ដូច្នេះ បុគ្គលរមែងត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ព្រោះវិញ្ញាណជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ឈ្មោះថា នៅអាឡោះអាល័យចិត្ត និងធម្មារម្មណ៍ជាអតីត។ ម្នាលអាវុសោ បុគ្គលនៅអាឡោះអាល័យបញ្ចក្ខន្ធជាអតីត យ៉ាងនេះឯង។
[៣២] ម្នាលអាវុសោ បុគ្គលមិនអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត តើដូចម្តេច។ វិញ្ញាណ រមែងមិនជាប់ចំពាក់នឹងឆន្ទរាគ ក្នុងចក្ខុ និងរូបនោះថា អាត្មាអញ មានចក្ខុ ក្នុងកាលជាអតីតដូច្នេះ មានរូបដូច្នេះ បុគ្គលរមែងមិនត្រេកអរ ចំពោះចក្ខុ និងរូបនោះ ព្រោះវិញ្ញាណមិនបានជាប់ចំពាក់ នឹងឆន្ទរាគ កាលបុគ្គលមិនត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា មិនបានអាឡោះអាល័យចក្ខុ និងរូបជាអតីត។ អាត្មាអញ មានសោតៈ ក្នុង
ID: 636848122034837841
ទៅកាន់ទំព័រ៖