ព្រះត្រៃបិដក ភាគ ២៨
ពិចារណាឃើញចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញចក្ខុសម្ផ័ស្សថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញវេទនាថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញតណ្ហាថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញត្រចៀកថា នុ៎ះមិនមែនរបស់អញ... ពិចារណាឃើញច្រមុះថា នុ៎ះមិនមែនរបស់អញ... ពិចារណាឃើញអណ្តាតថា នុ៎ះមិនមែនរបស់អញ... ពិចារណាឃើញកាយថា នុ៎ះមិនមែនរបស់អញ... ពិចារណាឃើញចិត្តថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញធម្មារម្មណ៍ថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។
ID: 636848276184394691
ទៅកាន់ទំព័រ៖