ព្រះត្រៃបិដក ភាគ ២៨
កាលបុគ្គលត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា ប្រាថ្នានូវចក្ខុ និងរូបជាអនាគត។ ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានសោតៈដូច្នេះ មានសំឡេងដូច្នេះ... ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានឃានៈដូច្នេះ មានក្លិនដូច្នេះ... ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានជិវ្ហាដូច្នេះ មានរសដូច្នេះ... ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានកាយដូច្នេះ មានផោដ្ឋព្វៈដូច្នេះ... បុគ្គលតម្កល់ចិត្ត ដើម្បការបាននូវចិត្ត និងធម្មារម្មណ៍ ដែលមិនទាន់បានថា ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានចិត្តដូច្នេះ មានធម្មារម្មណ៍ដូច្នេះ ព្រោះការតម្កល់ចិត្តជាបច្ច័យ នាំឲ្យបុគ្គលនោះ ត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ កាលបុគ្គលត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ឈ្មោះថា ប្រាថ្នានូវចិត្ត និងធម្មារម្មណ៍ជាអនាគត។ ម្នាលអាវុសោ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត យ៉ាងនេះឯង។
ID: 636848122585109315
ទៅកាន់ទំព័រ៖