ព្រះត្រៃបិដក ភាគ ២៨
មិនដឹង មិនឃើញនូវចក្ខុសម្ផ័ស្សតាមពិតទេ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី តែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនដឹង មិនឃើញតាមពិត នូវវេទនានោះផង រមែងត្រេកអរក្នុងចក្ខុ ត្រេកអរក្នុងរូប ត្រេកអរក្នុងចក្ខុវិញ្ញាណ ត្រេកអរក្នុងចក្ខុសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី តែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏ត្រេកអរ ក្នុងវេទនានោះផង។ កាលបុគ្គលនោះ មានចិត្តត្រេកអរជ្រុលជ្រប់ វង្វេងងុលងប់ ជាអ្នកពិចារណាឃើញ នូវសេចក្តីត្រេកអរ
(១) ហើយ ឧបាទានក្ខន្ធ ទាំង៥ ក៏ដល់នូវសេចក្តីចម្រើនតទៅ។ ឯតណ្ហា ដែលតាក់តែងនូវភពថ្មី ប្រកបដោយតម្រេក ដោយអំណាចនៃសេចក្តីត្រេកត្រអាល មានកិរិយារីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី របស់បុគ្គលនោះ តណ្ហានោះ របស់បុគ្គលនោះ រមែងចម្រើនឡើង។
(១) អានិសង្ស។
ID: 636848278317116676
ទៅកាន់ទំព័រ៖