ព្រះត្រៃបិដក ភាគ ២៨

ឯ​តណ្ហា​ ​ដែល​តាក់តែង​ភព​ថ្មី​ ​ប្រកបដោយ​តម្រេក​ ​ដោយអំណាច​ ​នៃ​សេចក្តី​ត្រេកត្រអាល​ ​មាន​សេចក្តី​រីករាយ​ ​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ​ ​ជាប្រក្រតី​ ​របស់​បុគ្គល​នោះ​ ​តណ្ហា​នោះ​ ​បុគ្គល​នោះ​ឯង​ ​លះបង់​ចេញ​បាន​។​ ​សេចក្តី​ក្រវល់ក្រវាយ​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​បុគ្គល​នោះ​ ​រមែង​លះបង់​បាន​ផង​ ​សេចក្តី​ក្រវល់ក្រវាយ​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​ក៏​រមែង​លះបង់​បាន​ផង​ ​សេចក្តី​ក្តៅក្រហាយ​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​ក៏​រមែង​លះបង់​បាន​ផង​ ​សេចក្តី​ក្តៅក្រហាយ​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​ក៏​រមែង​លះបង់​បាន​ផង​ ​សេចក្តី​អន្ទះអន្ទែង​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​ក៏​រមែង​លះបង់​បាន​ផង​ ​សេចក្តី​អន្ទះអន្ទែង​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​ក៏​រមែង​លះបង់​បាន​ផង​។​ ​បុគ្គល​នោះ​ឯង​ ​តែង​រង​នូវ​សេចក្តី​សុខ​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​និង​សេចក្តី​សុខ​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​សេចក្តី​យល់ឃើញ​ណា​ ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​(​១​)​ ​សេចក្តី​យល់ឃើញ​នោះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សេចក្តី​យល់ឃើញ​ត្រូវ​ ​
​(​១​)​ ​បាន​ដល់​បុគ្គល​ ​ដែល​ព្រមព្រៀង​ ​ដោយ​សេចក្តី​សុខ​ក្នុងចិត្ត​ ​ប្រកបដោយ​កុសល​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636848279272241306
ទៅកាន់ទំព័រ៖