ព្រះត្រៃបិដក ភាគ ២៨

​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​តែង​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ក៏​មិន​ត្រេកអរ​ក្នុង​វេទនា​នោះ​ផង​។​ ​កាល​បុគ្គល​នោះ​មិន​ត្រេកអរ​ ​មិន​ជ្រុលជ្រប់​ ​មិន​វង្វេង​ងុ​លងប់​ ​ជា​អ្នក​ពិចារណា​ឃើញ​ទោ​សរឿយៗ​ ​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​ក៏​ដល់​នូវ​សេចក្តី​មិន​ចម្រើន​តទៅ​។​ ​ឯ​តណ្ហា​ដែល​តាក់តែង​ភព​ថ្មី​ ​ប្រកបដោយ​តម្រេក​ ​ដោយអំណាច​ ​នៃ​សេចក្តី​ត្រេកត្រអាល​ ​មាន​សេចក្តី​រីករាយ​ ​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ​ ​ជាប្រក្រតី​ ​របស់​បុគ្គល​នោះ​ ​តណ្ហា​នោះ​ ​ក៏​បុគ្គល​នោះ​ឯង​ ​លះបង់​បាន​។​ ​សេចក្តី​ក្រវល់ក្រវាយ​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​ក៏​បុគ្គល​នោះ​ ​លះបង់​បាន​ ​សេចក្តី​ក្រវល់ក្រវាយ​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​ក៏​លះបង់​បាន​ ​សេចក្តី​ក្តៅក្រហាយ​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​ក៏​លះបង់​បាន​ ​សេចក្តី​ក្តៅក្រហាយ​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​ក៏​លះបង់​បាន​ ​សេចក្តី​អន្ទះអន្ទែង​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​ក៏​លះបង់​បាន​ ​សេចក្តី​អន្ទះអន្ទែង​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​ក៏​លះបង់​បាន​។​ ​បុគ្គល​នោះ​ ​តែង​ទទួល​នូវ​សេចក្តី​សុខ​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​និង​សេចក្តី​សុខ​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636848280266418170
ទៅកាន់ទំព័រ៖