ព្រះត្រៃបិដក ភាគ ២៨

 ​[​៣០៨​]​ ​លុះ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកស្រុក​នគរ​វិន្ទៈ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បើ​បរិ​ព្វា​ជ​កជា​អន្យតិរ្ថិយ​ ​(​មាន​លទ្ធិ​ផ្សេង​)​ ​សួរ​អ្នក​ទាំងឡាយ​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ពួក​សមណព្រាហ្មណ៍​បែប​ណា​ ​ដែលគេ​មិន​គួរ​ធ្វើសក្ការៈ​ ​មិន​គួរ​គោរព​ ​មិន​គួរ​រាប់អាន​ ​មិន​គួរ​បូជា​ ​ម្នាល​គហបតី​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កាល​បើ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​សួរ​យ៉ាងនេះ​ហើយ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​មិនទាន់​ប្រាសចាក​រាគៈ​ ​មិនទាន់​ប្រាសចាក​ទោសៈ​ ​មិនទាន់​ប្រាសចាក​មោហៈ​ ​ក្នុង​រូប​ដែល​គប្បី​ដឹង​បាន​ដោយ​ភ្នែក​ ​ជា​អ្នកមាន​ចិត្ត​មិន​ស្ងប់​រម្ងាប់​ ​ខាងក្នុង​សន្តាន​ ​ប្រព្រឹត្ត​ត្រូវ​ខ្លះ​ ​ខុស​ខ្លះ​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​ពួក​សមណព្រាហ្មណ៍​បែបនេះ​ឯង​ ​គេ​មិន​គួរ​ធ្វើសក្ការៈ​ ​មិន​គួរ​គោរព​ ​មិន​គួរ​រាប់អាន​ ​មិន​គួរ​បូជា​ឡើយ​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​សូម្បី​ពួក​យើង​ ​ក៏​មិនទាន់​ប្រាសចាក​រាគៈ​ ​មិនទាន់​ប្រាសចាក​ទោសៈ​ ​មិនទាន់​ប្រាសចាក​មោហៈ​ ​ក្នុង​រូប​ដែល​គប្បី​ដឹង​បាន​ដោយ​ភ្នែក​ ​ជា​អ្នកមាន​ចិត្ត​មិន​ស្ងប់​រម្ងាប់​ ​ខាងក្នុង​សន្តាន​ ​នៅ​ប្រព្រឹត្ត​ត្រូវ​ខ្លះ​ ​ខុស​ខ្លះ​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636848281529200397
ទៅកាន់ទំព័រ៖