ព្រះត្រៃបិដក ភាគ ២៨

​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ដែរ​ ​នេះឯង​ជា​សេចក្តី​ប្រព្រឹត្តិ​ត្រឹមត្រូវ​ ​របស់​យើង​ទាំងនោះ​ ​ដែល​មិនឃើញ​នូវ​ធម៌​ខ្ពង់ខ្ពស់​ ​ព្រោះហេតុនោះ​ ​សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំងនោះ​ ​គេ​មិន​គួរ​ធ្វើសក្ការៈ​ ​មិន​គួរ​គោរព​ ​មិន​គួរ​រាប់អាន​ ​មិន​គួរ​បូជា​ឡើយ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កាល​បើ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​សួរ​យ៉ាងនេះ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ឯង​។​
 [​៣០៩​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​បើ​បរិ​ព្វា​ជ​កជា​អន្យតិរ្ថិយ​ ​សួរ​អ្នក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ចុះ​ពួក​សមណព្រាហ្មណ៍​បែប​ណា​ ​ដែលគេ​គួរ​ធ្វើសក្ការៈ​ ​គួរ​គោរព​ ​គួរ​រាប់អាន​ ​គួរ​បូជា​ ​ម្នាល​គហបតី​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កាល​បើ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​សួរ​យ៉ាងនេះ​ ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ប្រាសចាក​រាគៈ​ ​ប្រាសចាក​ទោសៈ​ ​ប្រាសចាក​មោហៈ​ ​ក្នុង​រូប​ដែល​គប្បី​ដឹង​បាន​ដោយ​ភ្នែក​ ​ជា​អ្នកមាន​ចិត្តស្ងប់​រម្ងាប់​ ​ខាងក្នុង​សន្តាន​ ​ប្រព្រឹត្ត​ត្រឹមត្រូវ​ ​ដោយ​កាយវាចា​ចិត្ត​ ​ពួក​សមណព្រាហ្មណ៍​បែបនេះ​ឯង​ ​ទើប​គេ​គួរ​ធ្វើសក្ការៈ​ ​គួរ​គោរព​ ​
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 636848282122664341
ទៅកាន់ទំព័រ៖