ព្រះត្រៃបិដក ភាគ ២៨

​ឬ​កំពុង​ប្រតិបត្តិ​ ​ដើម្បី​បន្ទោបង់​មោហៈ​ដោយពិត​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កាល​បើ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​សួរ​យ៉ាងនេះ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ឯង​។​
 [​៣១១​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកស្រុក​នគរ​វិន្ទៈ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចម្រើន​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​ដូចជា​គេ​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬដូច​គេ​បើក​បង្ហាញ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​ ​ដូចជា​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងផ្លូវ​ ​ពុំ​នោះ​សោត​ ​ដូចជា​គេ​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ដែល​មាន​ភ្នែក​ ​នឹង​មើលឃើញ​រូប​បាន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​នេះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចម្រើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ថា​ជាទី​ពឹង​ ​សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ​ទ្រង់​ជ្រាប​ទុក​នូវ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​ពី​ថ្ងៃនេះ​តទៅ​។​

​ចប់​ ​នគរ​វិន្ទេ​យ្យ​សូត្រ​ ​ទី៨​។​

ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636848283042066928
ទៅកាន់ទំព័រ៖