ព្រះត្រៃបិដក ភាគ ២៨

 [​៣១៣​]​ ​ម្នាល​សារីបុត្ត​ ​ប្រពៃ​ណាស់​ហើយ​ៗ​ ​ម្នាល​សារីបុត្ត​ ​បានឮ​ថា​ ​ក្នុង​កាល​ឥឡូវនេះ​ ​លោក​ច្រើន​ប្រព្រឹត្តទៅ​ ​ដោយ​វិហារធម៌​របស់​មហាបុរស​(​១​)​ ​ម្នាល​សារីបុត្ត​ ​ឯ​វិហារធម៌​របស់​មហាបុរស​ ​ក៏​គឺ​សុញ្ញ​តា​វិហារធម៌​នេះឯង​។​ ​ម្នាល​សារីបុត្ត​ ​ព្រោះហេតុនោះ​ ​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គួរតែ​ប្រព្រឹត្តទៅ​ច្រើន​ដោយ​សុញ្ញ​តា​វិហារធម៌​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​នោះ​ ​គប្បី​ពិចារណា​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​បាន​ចូល​ទៅកាន់​ស្រុក​ ​ដើម្បី​បិណ្ឌបាត​តាមផ្លូវ​ណា​ក្តី​ ​បាន​ត្រាច់​ទៅ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ប្រទេស​ណា​ក្តី​ ​បាន​ត្រឡប់​អំពី​បិណ្ឌបាត​ ​ចេញ​អំពី​ស្រុក​តាមផ្លូវ​ណា​ក្តី​ ​តើ​ក្នុង​ផ្លូវ​ទាំងនោះ​ ​អាត្មាអញ​ ​មាន​ឆន្ទៈ​ ​គឺ​សេចក្តី​ពេញចិត្ត​ ​ឬ​រាគៈ​ ​គឺ​សេចក្តី​ត្រេក​ ​ទោសៈ​ ​គឺ​សេចក្តី​ប្រទូស្ត​ ​ឬ​មោហៈ​ ​គឺ​សេចក្តី​វង្វេង​ ​ឬក៏​បដិឃៈ​ ​គឺ​សេចក្តី​ថ្នាំងថ្នាក់​នៃ​ចិត្ត​ ​ក្នុង​រូប​ដែល​គប្បី​ដឹង​បាន​ដោយ​ភ្នែក​ដែរ​ឬទេ​។​ ​ម្នាល​សារីបុត្ត​ ​កាលបើ​ភិក្ខុ​ពិចារណា​ដឹង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ចូល​ទៅកាន់​ស្រុក​ ​ដើម្បី​បិណ្ឌបាត​តាមផ្លូវ​ណា​ក្តី​ ​បាន​ត្រាច់​ទៅ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ប្រទេស​ណា​ក្តី​ ​បាន​ត្រឡប់​អំពី​បិណ្ឌបាត​ ​ចេញ​អំពី​ស្រុក​តាមផ្លូវ​ណា​ក្តី​ ​ក្នុង​ផ្លូវ​ទាំងនោះ​ ​អាត្មាអញ​ ​មាន
​(​១​)​ ​បាន​ដល់​ព្រះពុទ្ធ​ ​ព្រះ​បច្ចេកពុទ្ធ​ ​និង​មហាសាវ័ក​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636848283707244974
ទៅកាន់ទំព័រ៖