ព្រះត្រៃបិដក ភាគ ២៨
ពិចារណា ដឹងយ៉ាងនេះវិញថា សមថៈ និងវិបស្សនា អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។
[៣២៦] ម្នាលសារីបុត្ត មួយវិញទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា វិជ្ជា និងវិមុត្តិ អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា វិជ្ជា និងវិមុត្តិ អាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បីព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិ។ ម្នាលសារីបុត្ត តែបើភិក្ខុពិចារណា ដឹងយ៉ាងនេះវិញថា វិជ្ជា និងវិមុត្តិ អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។
ID: 636848286483473765
ទៅកាន់ទំព័រ៖