ព្រះត្រៃបិដក ភាគ ២៨

 [​៣៧​]​ ​ម្នាល​អាវុសោ​ ​ត្រង់​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​សំដែង​នូវ​ឧទ្ទេស​ ​ដោយ​សេចក្តី​សង្ខេប​ ​មិនបាន​ចែករំលែក​សេចក្តី​ដោយ​ពិស្តារ​ ​ដល់​អ្នក​ទាំងឡាយ​ ​ហើយ​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ ​(​ឧទ្ទេស​នោះ​គឺ​)​
បុគ្គល​មិន​គប្បី​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ជា​អតីត​។​បេ​។​ ​មុនី​ជា​អ្នក​ស្ងប់​ទុក្ខ​ ​តែង​ហៅ​បុគ្គល​នោះ​ឯង​ ​ថា​ជា​អ្នកមាន​រាត្រី​មួយ​ដ៏​ចម្រើន​។​

 ម្នាល​អាវុសោ​ ​ឧទ្ទេស​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយសង្ខេប​ ​មិនបាន​ចែក​សេចក្តី​ដោយ​ពិស្តារ​នេះឯង​ ​ខ្ញុំ​យល់​សេចក្តី​ដោយ​ពិស្តារ​យ៉ាងនេះ​ ​តែ​ប្រសិនបើ​លោក​មាន​អាយុ​ប្រាថ្នា​ ​ត្រូវ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ហើយ​សួរ​បញ្ជាក់​សេចក្តី​នុ៎ះ​ ​ហើយ​ត្រូវ​ចាំទុក​សេចក្តី​នោះ​ ​តាម​ទំនង​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ ​យ៉ាងនោះ​ចុះ​។​
 [​៣៨​]​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​ត្រេកអរ​ ​អនុមោទនា​ ​នឹង​ភាសិត​របស់​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​ហើយ​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636848123699983082
ទៅកាន់ទំព័រ៖