ព្រះត្រៃបិដក ភាគ ២៨
ម្នាលអានន្ទ បុរសមានភ្នែកភ្លឺ បើកហើយបិទវិញ ឬបិទហើយបើកវិញ មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តីមិនគាប់ចិត្តកើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ហើយរលត់ទៅវិញ ឯវិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិនមានសេចក្តីលំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើននូវឥន្ទ្រិយដ៏ប្រសើរ ក្នុងរូបដែលគប្បីដឹងបានដោយភ្នែក ក្នុងវិន័យរបស់ព្រះអរិយៈ។
[៣៣២] ម្នាលអានន្ទ មួយទៀត ភិក្ខុមានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តីមិនគាប់ចិត្តកើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះស្តាប់សំឡេងដោយត្រចៀក។ ភិក្ខុនោះ
ID: 636848287990649970
ទៅកាន់ទំព័រ៖