ព្រះត្រៃបិដក ភាគ ២៨

 [​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហា​ក​ច្ចា​នៈ​ ​ជា​បណ្ឌិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហា​ក​ច្ចា​នៈ​ ​មាន​ប្រាជ្ញា​ច្រើន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​អ្នក​ទាំងឡាយ​ ​សួរ​បញ្ជាក់​សេចក្តី​នុ៎ះ​ ​នឹង​តថាគត​ ​តថាគត​ ​ក៏​នឹង​ដោះស្រាយ​សេចក្តី​នោះ​ ​តាម​ទំនង​ ​ដែល​មហា​ក​ច្ចា​នៈ​ដោះស្រាយ​ ​យ៉ាងនោះ​ដែរ​ ​សេចក្តី​នៃ​ភាសិត​នោះ​ ​ដូច្នោះ​មែនហើយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចាំទុក​យ៉ាងនេះ​ចុះ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ត្រាស់​ភាសិត​នោះ​ចប់ហើយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​ក​ច្ចា​នភ​ទ្ទេ​ករ​ត្ត​សូត្រ​ ​ទី៣​។​

ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636848135184399953
ទៅកាន់ទំព័រ៖