ព្រះត្រៃបិដក ភាគ ២៨

នូវ​ភទ្ទេ​ករ​ត្តិ​គាថា​ទាំងឡាយ​ឬ​។​ ​ម្នាល​អាវុសោ​ ​យើង​មិន​ចាំ​នូវ​ភទ្ទេ​ករ​ត្តិ​គាថា​ទាំងឡាយ​ទេ​ ​ម្នាល​អាវុសោ​ ​ចុះ​អ្នកចាំ​នូវ​ភទ្ទេ​ករ​ត្តិ​គាថា​ទាំងឡាយ​ឬ​។​ ​បពិត្រ​ភិក្ខុ​ ​ខ្ញុំ​ចាំ​ភទ្ទេ​ករ​ត្តិ​គាថា​ទាំងឡាយ​។​ ​ម្នាល​អាវុសោ​ ​ចុះ​អ្នក​ចាំ​ភទ្ទេ​ករ​ត្តិ​គាថា​ទាំងឡាយ​ ​ដោយ​ប្រការ​ដូចម្តេច​។​ ​
 [​៤២​]​ ​បពិត្រ​ភិក្ខុ​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ស្តេច​គង់នៅ​លើ​បណ្ឌុកម្ពលសិលា​ ​ទៀប​ដើម​បារិច្ឆត្តក​ព្រឹក្ស​ ​ក្នុង​ឋាន​តាវត្តិង្ស​ ​ទេវលោក​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​បាន​ទ្រង់​ភាសិត​នូវ​ឧទ្ទេស​ ​និង​វិភង្គ​នៃ​ភទ្ទេ​ក​រត្តៈ​ ​ដល់​ពួក​ទេវតា​ ​នា​ឋាន​តាវត្តិង្ស​ថា​
​បុគ្គល​មិន​គប្បី​អាឡោះអាល័យ​បញ្ចក្ខន្ធ​ជា​អតីត​ ​មិន​គប្បី​ប្រាថ្នា​បញ្ចក្ខន្ធ​ ​ជា​អនាគត​ ​ព្រោះថា​ ​បញ្ចក្ខន្ធ​ណា​ ​ជា​អតីត​ ​បញ្ចក្ខន្ធ​នោះ​ ​កន្លង​ហួសទៅហើយ​ ​បញ្ចក្ខន្ធ​ណា​ ​ជា​អនាគត​ ​បញ្ចក្ខន្ធ​នោះ​ ​ក៏​មិនទាន់​មកដល់​ ​មួយទៀត​ ​បុគ្គល​ណា​ ​ឃើញច្បាស់​នូវ​ធម៌​កើតឡើង​ចំពោះមុខ​ ​ក្នុង​ទី​នោះ​ៗ​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636848135926932423
ទៅកាន់ទំព័រ៖