ព្រះត្រៃបិដក ភាគ ២៨
បុគ្គល មិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីដែលជាអ្នកស្ងប់រម្ងាប់ តែងហៅបុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។
បពិត្រភិក្ខុ ខ្ញុំចាំនូវឧទ្ទេករត្តិគាថាទាំងឡាយ ដោយប្រការយ៉ាងនេះ បពិត្រភិក្ខុ ចូរលោករៀន នូវឧទ្ទេស និងវិភង្គ នៃភទ្ទេករត្តិគាថា បពិត្រភិក្ខុ ចូរលោកទន្ទេញនូវឧទ្ទេស និងវិភង្គ នៃភទ្ទេករត្តិគាថា បពិត្រភិក្ខុ ចូរលោកចាំទុកនូវឧទ្ទេស និងវិភង្គ នៃភទ្ទេករត្តិគាថា បពិត្រភិក្ខុ ព្រោះថា ឧទ្ទេស និងវិភង្គ នៃភទ្ទេករត្តិគាថា ប្រកបដោយប្រយោជន៍ ចាត់ថាជា អាទិព្រហ្មចរិយៈ ។ បពិត្រព្រះអង្គដ៏ចំរើន ទេវបុត្រនោះ បានពោលពាក្យនេះ លុះពោលពាក្យនេះចប់ហើយ ក៏បាត់ក្នុងទីនោះទៅ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេស និងវិភង្គ នៃភទ្ទេករត្តិគាថា ដល់ខ្ញុំព្រះអង្គឲ្យទាន។
[៤៥] ព្រះអង្គទ្រង់សួរថា ម្នាលភិក្ខុ ចុះលោកស្គាល់ទេវបុត្រនោះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានស្គាល់ទេវបុត្រនោះទេ។ ម្នាលភិក្ខុ ទេវបុត្រនោះ ឈ្មោះចន្ទនៈ ម្នាលភិក្ខុ ចន្ទនទេវបុត្រ បានធ្វើឲ្យជាក់ច្បាស់ យកចិត្តទុកដាក់ ប្រមូលមកនូវធម៌ទាំងអស់ ដោយចិត្ត ហើយផ្ទៀងសោតប្រសាទប្រុងស្តាប់ធម៌ ម្នាលភិក្ខុ បើដូច្នោះ
ID: 636848137149942375
ទៅកាន់ទំព័រ៖