ព្រះត្រៃបិដក ភាគ ២៨

 [​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​ប្រាថ្នា​នូវ​បញ្ចក្ខន្ធ​ ​ក្នុង​កាល​ជា​អនាគត​នោះ​ ​តើ​ដូចម្តេច​។​ ​បុគ្គល​មិន​ប្រព្រឹត្តទៅ​តាម​សេចក្តី​ត្រេកអរ​ ​ក្នុង​រូប​នោះ​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មាន​រូប​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​ ​មាន​វេទនា​យ៉ាងនេះ​។​បេ​។​ ​មាន​សញ្ញា​យ៉ាងនេះ​។​បេ​។​ ​មាន​សង្ខារ​យ៉ាងនេះ​។​បេ​។​ ​មិន​ប្រព្រឹត្តទៅ​តាម​សេចក្តី​ត្រេកអរ​ ​ក្នុង​វិញ្ញាណ​នោះ​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មានវិញ្ញាណ​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​ប្រាថ្នា​នូវ​បញ្ចក្ខន្ធ​ ​ក្នុង​កាល​ជា​អនាគត​ ​យ៉ាងនេះ​ឯង​។​
 ​[​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​រសេមរសាម​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​ក្នុង​ពួក​ធម៌​ ​ជា​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិនបាន​ស្តាប់​ ​មិនបាន​ជួបប្រទះ​នឹង​ពួក​ព្រះ​អរិយៈ​ ​ជា​អ្នក​មិន​ឈ្លាស​ ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ ​មិនបាន​ហាត់​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ ​មិនបាន​ជួបប្រទះ​ ​នូវ​សប្បុរស​ទាំងឡាយ​ ​មិន​ឈ្លាស​ក្នុង​ធម៌​របស់​សប្បុរស​ ​មិនបាន​ហាត់​ក្នុង​ធម៌​របស់​សប្បុរស​ ​រមែង​ពិចារណា​ឃើញ​នូវ​រូប​ថា​ជា​ខ្លួន​ ​ពិចារណា​ឃើញ​ ​នូវ​ខ្លួន​ថា​មាន​រូប​ ​នូវ​រូប​ថា​មាន​ក្នុង​ខ្លួន​ ​ឬ​នូវ​ខ្លួន​ថា​មាន​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636848114198439625
ទៅកាន់ទំព័រ៖