ព្រះត្រៃបិដក ភាគ ២៨
រមែងជាអ្នកប្រកបដោយ សម្បុរជ្រះថ្លា ។ ម្នាលមាណព បុគ្គលដែលមិនមានសេចក្តីក្រោធ មិនច្រើនដោយសេចក្តីចចង្អៀតចង្អល់ចិត្ត ទុកជាគេស្តីថាច្រើន ក៏មិនថ្នាំងថ្នាក់ មិនក្រោធ មិនព្យាបាទ មិនតបត មិនសំដែងសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដឡើង នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីជាអ្នកមានសម្បុរជ្រះថ្លា។
[៦៣] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រណែន តែងច្រណែន ប្រទូស្ត ចងទុកនូវសេចក្តីច្រណែន ក្នុងលាភៈ សក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃ។ ព្រោះអំពើនោះ ដែលខ្លួនបានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ
ID: 636848141125289752
ទៅកាន់ទំព័រ៖