ព្រះត្រៃបិដក ភាគ ២៨

 [​៦៥​]​ ​ម្នាល​មាណព​ ​ស្ត្រី​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិនបាន​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ផ្សេង​ៗ​ ​ទីដេក​ ​ទីអាស្រ័យ​ ​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ព្រាហ្មណ៍​។​ ​ព្រោះ​អំពើនោះ​ ​ដែល​ខ្លួន​បាន​បំពេញ​យ៉ាងនេះ​ ​បាន​កាន់ខ្ជាប់​យ៉ាងនេះ​ ​បុគ្គល​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ ​ប្រសិនបើ​បុគ្គល​នោះ​ ​ទំ​លាយ​រាងកាយ​ស្លាប់​ទៅ​ ​មិនទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ទេ​ ​បើ​បាន​ត្រឡប់​មកកាន់​ភាពជា​មនុស្ស​ ​កើត​ក្នុង​ទី​ណាៗ​ ​រមែង​ជា​អ្នកមាន​ភោគ​សម្បត្តិ​តិច​។​ ​ម្នាល​មាណព​ ​បុគ្គល​ដែល​មិនបាន​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ផ្សេង​ៗ​ ​ទីដេក​ ​ទីអាស្រ័យ​ ​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​នេះឯង​ឈ្មោះថា​ ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​មាន​ភោគ​សម្បត្តិ​តិច​ ​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636848141651499850
ទៅកាន់ទំព័រ៖