ព្រះត្រៃបិដក ភាគ ២៨

ព្រះ​សមិទ្ធិ​ពោលតប​ថា​ ​ម្នាល​អាវុសោ​បោ​ត​លិ​បុត្ត​ ​អ្នក​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​អ្នក​កុំ​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​ព្រោះថា​ ​ការ​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​មិនល្អ​ទេ​ ​ដ្បិតថា​ ​ព្រះមានព្រះភាគ​ ​មិនបាន​ត្រាស់​ថា​ ​កាយ​កម្ម​ ​ជា​កម្ម​ឥតអំពើ​ ​វចីកម្ម​ ​ជា​កម្ម​ឥតអំពើ​ ​មនោ​កម្ម​ ​ទើប​ជា​កម្ម​ពិត​ ​យ៉ាងនេះ​ទេ​ ​ម្នាល​អាវុសោ​ ​តែ​ចំណែកខាង​បុគ្គល​ ​ចូលកាន់​សមាបត្តិ​ណា​ ​មិន​ទទួលអារម្មណ៍​អ្វីមួយ​ ​សមាបត្តិ​នោះ​ ​ក៏​មាន​មែន​។​ ​ម្នាល​អាវុសោ​ ​សមិទ្ធិ​ ​លោក​បួស​បាន​យូរប៉ុន្មាន​វស្សា​ហើយ​។​ ​ម្នាល​អាវុសោ​ ​មិនយូរ​ប៉ុន្មាន​ទេ​ ​ទើបតែនឹង​បាន៣វស្សា​។​ ​ឥឡូវនេះ​ ​យើង​ទាំងឡាយ​ ​ចាំ​និយាយ​ថ្វី​ ​ចំពោះ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ក្នុង​រឿង​នេះ​ ​ព្រោះ​សូម្បី​ភិក្ខុ​ថ្មី​ ​ក៏​គង់​សំគាល់​នូវ​សាស្តា​ ​ដែល​ខ្លួន​គួរ​ការពារ​ ​យ៉ាងនេះ​បាន​ដែរ​ ​ម្នាល​អាវុសោ​សមិទ្ធិ​ ​បុគ្គល​ធ្វើ​កម្ម​ប្រកបដោយ​ចេតនា​ ​ដោយ​កាយវាចា​ចិត្ត​ហើយ​ ​តើ​រងវេទនា​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​បោ​ត​លិ​បុត្ត​ ​បុគ្គល​ធ្វើ​កម្ម​ ​ប្រកបដោយ​ចេតនា​ ​ដោយ​កាយវាចា​ចិត្ត​ហើយ​ ​រមែង​រងទុក្ខ​វេទនា​។​ ​គ្រានោះ​ ​បោ​ត​លិ​បុ​ត្ត​បរិ​ព្វា​ជ​ក​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636848144089059270
ទៅកាន់ទំព័រ៖