ព្រះត្រៃបិដក ភាគ ២៨

សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​បានឮ​ថា​ ​បុគ្គល​ណា​ ​ជា​អ្នកសម្លាប់​សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​។​បេ​។​ ​មានគំនិត​យល់​ខុស​ ​បុគ្គល​ទាំងអស់​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​។​ ​បុគ្គល​ណា​ដឹង​យ៉ាងនេះ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ដឹង​ត្រូវ​ ​បុគ្គល​ណា​ដឹង​ផ្សេង​ ​(​អំពី​នេះ​)​ ​ការ​ដឹង​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ដឹង​ខុស​។​ ​សមណព្រាហ្មណ៍​នោះ​ ​រមែង​កួច​កាន់​ ​ព្រោះ​ស្ទាបអង្អែល​ ​នូវ​ហេតុ​ដែល​យល់​ខ្លួនឯង​ ​ឃើញ​ខ្លួនឯង​ ​ដឹង​ច្បាស់​ខ្លួនឯង​នោះ​ ​ដោយ​កម្លាំង​ទិដ្ឋិ​ ​ហើយ​ពោល​ថា​ ​សេចក្តី​យល់​នេះឯង​ ​ជា​របស់​ពិត​ ​សេចក្តី​យល់​ដទៃ​ ​ជា​មោឃៈ​។​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636848146221951265
ទៅកាន់ទំព័រ៖