ព្រះត្រៃបិដក ភាគ ២៨
បាបកម្មនោះ ដែលបុគ្គលនោះ បានធ្វើ ក្នុងខាងក្រោយ ក៏ជាហេតុនៃទុក្ខវេទនាដែរ មិច្ឆាទិដ្ឋិ ដែលបុគ្គលនោះ បានធ្វើឲ្យបរិបូណ៌ បានសមាទានហើយ ក្នុងពេលជិតស្លាប់ ដោយអំពើនោះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ បុគ្គលនោះ សម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោកនេះ ដោយហេតុណា។ បុគ្គលនោះ រមែងទទួលវិបាក របស់ហេតុនោះ ក្នុងបច្ចុប្បន្ននេះ ឬក្នុងជាតិជាលំដាប់ ឬក្នុងអត្តភាព ជាខាងក្រោយៗមក។
[៨៨] ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គលណា ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក អំពើជាកុសលនោះ ដែលបុគ្គលនោះ ធ្វើក្នុងកាលមុន ក៏ជាហេតុនៃសុខវេទនា អំពើជាកុសលនោះ ដែលបុគ្គលនោះ ធ្វើខាងក្រោយ ក៏ជាហេតុនៃសុខវេទនាដែរ
ID: 636848149337869485
ទៅកាន់ទំព័រ៖