ព្រះត្រៃបិដក ភាគ ២៩

​[​១៨៩​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​សត្វលោក​ ​មាន​សេចក្តី​រីករាយ​ ​ជា​គ្រឿង​ចង​ ​វិតក្កៈ​ ​ជា​គ្រឿង​ត្រាច់​ទៅ​ ​(​របស់​សត្វលោក​)​ ​ព្រោះ​លះបង់​តណ្ហា​ ​ទើប​កាត់​ចំណង​ទាំងពួង​បាន​។​

​អព្ភា​ហត​សូត្រ​ ​ទី៦​


​[​១៩០​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ ​គ្រប​សង្កត់​សត្វលោក​ ​អ្វី​ ​ចោមរោម​ ​(​សត្វលោក​)​ ​អ្វី​ ​ជា​សរ​មុត​ចុះទៅ​ ​អ្វី​ ​ដែល​ឆេះ​សព្វកាល​ទាំងពួង​។​
​[​១៩១​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​មច្ចុ​ ​គ្រប​សង្កត់​សត្វលោក​ ​ជរា​ ​ចោមរោម​ ​(​សត្វលោក​)​ ​តណ្ហា​ ​ជា​សរ​មុត​ចុះទៅ​ ​ឥច្ឆា​ ​ឆេះ​សព្វកាល​ទាំងពួង​។​

​ឧ​ឌ្ឌិ​ត​សូត្រ​ ​ទី៧​


​[​១៩២​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ ​បញ្ជើច​សត្វលោក​ ​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636848412162786920
ទៅកាន់ទំព័រ៖