ព្រះត្រៃបិដក ភាគ ២៩

​ឥច្ឆា​សូត្រ​ ​ទី៩​


​[​១៩៦​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ ​ចង​ឆ្វាក់​សត្វលោក​ទុក​ ​សត្វលោក​របូត​រួច​ទៅ​ ​ព្រោះ​កំចាត់​បង់​នូវ​ធម៌​អ្វី​ ​សត្វលោក​ ​កាត់​ផ្តាច់​នូវ​ចំណង​ទាំងពួង​បាន​ ​ព្រោះ​លះបង់​នូវ​អ្វី​។​
​[​១៩៧​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​សេចក្តី​ប្រាថ្នា​ ​ចង​ឆ្វាក់​សត្វលោក​ទុក​ ​សត្វលោក​ ​របូត​រួច​ទៅ​បាន​ ​ព្រោះ​កំចាត់​បង់​សេចក្តី​ប្រាថ្នា​ ​សត្វលោក​ ​កាត់​ផ្តាច់​នូវ​ចំណង​ទាំងពួង​បាន​ ​ព្រោះ​លះបង់​សេចក្តី​ប្រាថ្នា​។​

​លោក​សូត្រ​ ​ទី១០​


​[​១៩៨​]​ ​ទេវតា​ទូល​ថា​ ​លុះតែ​អ្វី​ ​កើតឡើង​ ​ទើប​សត្វលោក​កើតឡើង​បាន​ ​សត្វលោក​ ​រមែង​ធ្វើ​នូវ​សេចក្តី​ស្និទ្ធស្នាល​ក្នុង​អ្វី​ ​សត្វលោក​ប្រកាន់​មាំ​នូវ​អ្វី​ ​សត្វលោក​ ​លំបាក​ព្រោះ​អ្វី​។​
​[​១៩៩​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​លុះតែ​អាយតនៈ​ខាងក្នុង​ទាំង៦​ ​កើតឡើង​ ​ទើប​សត្វលោក​កើតឡើង​បាន​ ​សត្វលោក​ ​រមែង​ធ្វើ​នូវ​សេចក្តី​ស្និទ្ធស្នាល​ក្នុង​អាយតនៈ​ខាងក្រៅ​ទាំង៦​ ​សត្វលោក
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636848412892608663
ទៅកាន់ទំព័រ៖