ព្រះត្រៃបិដក ភាគ ២៩

​ស្ត្រី​ ​ជា​មន្ទិល​របស់​ព្រហ្មចរិយៈ​ ​ប្រជាជន​ទាំងនេះ​ ​រមែង​ជាប់​ចំពាក់​នៅនឹង​ស្ត្រី​ទាំងនោះ​ ​តបធម៌​ ​ឬ​ព្រហ្មចរិយ​ធម៌​ ​ជា​ធម្មជាត​សម្រាប់​លាង​ជម្រះ​នូវ​មន្ទិល​នោះ​ ​មិន​ចាំបាច់​មាន​ទឹក​ឡើយ​ ​ចិត្ត​រមែង​មិន​ឋិតនៅ​ ​ក្នុង​ច្រក​ទាំងឡាយ​ណា​ ​ច្រក​ទាំងនោះ​ ​មាន៦យ៉ាង​ ​ក្នុង​លោក​ ​គឺ​សេចក្តី​ខ្ជិលច្រអូស១​ ​សេចក្តី​ធ្វេសប្រហែស១​ ​សេចក្តី​មិន​ព្យាយាម១​ ​ការ​មិន​សង្រួម១​ ​ការ​លក់១​ ​សេចក្តី​ខ្ជិល១​ ​ជន​គប្បី​វៀរបង់​នូវ​ច្រក​ទាំងនោះ​ ​ដោយ​ប្រការ​ទាំងពួង​ចុះ​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636848414974577745
ទៅកាន់ទំព័រ៖