ព្រះត្រៃបិដក ភាគ ២៩

​កាម​សូត្រ​ ​ទី៨​


​[​២១៥​]​ ​ទេវតា​ទូល​ថា​ ​របស់​អ្វី​ ​ដែល​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍​ ​មិន​គប្បី​ប្រគល់ឲ្យ​គេ​ ​របស់​អ្វី​ ​ដែល​សត្វ​មិន​គប្បី​លះបង់​ចោល​ ​វត្ថុ​អ្វី​ ​ជា​របស់​ល្អ​ ​ដែល​បុគ្គល​គួរ​បញ្ចេញ​ ​តែបើ​អាក្រក់​វិញ​ ​បុគ្គល​មិន​គួរ​បញ្ចេញ​។​
​[​២១៦​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បុរស​ ​មិន​គប្បី​ប្រគល់ខ្លួន​ឲ្យ​គេ​ទេ​ ​មិន​គប្បី​លះបង់​ខ្លួន​ចោល​ទេ​ ​គួរ​បញ្ចេញវាចា​ពីរោះ​ ​មិន​គួរ​បញ្ចេញវាចា​អាក្រក់​សោះ​ឡើយ​។​

​បា​ឋេយ្យ​សូត្រ​ ​ទី៩​


​[​២១៧​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ ​រមែង​ចងទុក​នូវ​ស្បៀង​ ​គឺ​កុសល​ ​អ្វី​ជាទី​នៅ​អាស្រ័យ​នៃ​ភោគៈ​ទាំងឡាយ​ ​អ្វី​រមែង​ភើច​កន្ទ្រាក់​នរជន​យក​ទៅ​ ​អ្វី​ ​ដែល​បុគ្គល​លះបង់​បាន​ដោយ​កម្រ​ក្នុង​លោក​ ​សត្វ​មាន​កិលេស​ក្រាស់​ ​ជាប់​ចំពាក់​នៅ​ ​ក្នុង​របស់​អ្វី​ ​ដែល​ដូចជា​បក្សី​ជាប់អន្ទាក់​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636848415560541260
ទៅកាន់ទំព័រ៖