ព្រះត្រៃបិដក ភាគ ២៩

​[​២២០​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បញ្ញា​ ​ជា​គ្រឿង​បំភ្លឺ​ក្នុង​លោក​ ​សតិ​ ​ជា​គ្រឿង​ភ្ញាក់រឭក​ក្នុង​លោក​ ​គោ​ ​ជា​សម្លាញ់​ក្នុង​ការងារ​ ​របស់​ពួក​ជន​អ្នក​ចិញ្ចឹមជីវិត​ ​នង្គ័ល​ ​ជា​គ្រឿង​ចិញ្ចឹមជីវិត​ ​របស់​ពួក​សត្វ​នោះ​ ​ទឹកភ្លៀង​ ​តែង​ចិញ្ចឹម​នូវ​បុគ្គល​ខ្ជិល​ ​និង​មិន​ខ្ជិល​ ​ដូចជា​មាតា​ចិញ្ចឹម​បុត្ត​ ​ពួក​សត្វ​ ​ដែល​អាស្រ័យ​ផែនដី​ ​តែង​រស់នៅ​នឹង​ទឹកភ្លៀង​។​

​អរ​ណ​សូត្រ​ ​ទី១១​


​[​២២១​]​ ​ទេវតា​ទូល​ថា​ ​ក្នុង​លោក​នេះ​ ​មនុស្ស​ពួក​ណា​ ​ជា​បុគ្គល​មិន​មាន​កិលេស​ ​ព្រហ្មចរិយៈ​ ​គឺ​មនុស្ស​ពួក​ណា​ ​រក្សា​ហើយ​ ​រមែង​មិន​ខូចខាត​ទៅវិញ​ ​ក្នុង​លោក​នេះ​ ​មនុស្ស​ពួក​ណា​ ​រមែង​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រាថ្នា​ ​មនុស្ស​ពួក​ណា​ ​រួចខ្លួន​ជា​អ្នកជា​ ​ក្នុង​កាល​ទាំងពួង​ ​មាតាបិតា​បងប្អូន​ ​រមែង​ក្រាបសំពះ​នូវ​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​តាំងនៅ​ក្នុង​គុណធម៌​ដូចម្តេច​ ​ក្នុង​លោក​នេះ​ ​ក្សត្រិយ៍​ទាំងឡាយ​ ​រមែង​ទ្រង់​សំពះ​ដោយ​គោរព​ ​នូវ​ជន​មាន​ជាតិ​ថោកទាប​ ​តើ​មនុស្ស​ពួក​ណា​។
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636848416127973716
ទៅកាន់ទំព័រ៖