ព្រះត្រៃបិដក ភាគ ២៩

​[​២២២​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ក្នុង​លោក​នេះ​ ​ពួក​ខីណាសវ​សមណៈ​ ​ជា​បុគ្គល​មិន​មាន​កិលេស​ ​ព្រហ្មចរិយៈ​ ​ដែល​ពួក​ព្រះ​ខីណាស្រព​រក្សា​ហើយ​ ​រមែង​មិន​ខូចខាត​ទៅវិញ​ ​ពួក​ខីណាសវ​សមណៈ​ ​រមែង​ស្គាល់​ច្បាស់​ ​នូវ​សេចក្តី​ប្រាថ្នា​ ​ពួក​ខីណាសវ​សមណៈ​ ​រួចខ្លួន​ជា​អ្នកជា​ ​ក្នុង​កាល​ទាំងពួង​ ​មាតាបិតា​បងប្អូន​ ​រមែង​ក្រាបសំពះ​នូវ​ខីណាសវ​សមណៈ​នោះ​ ​ដែល​ជា​អ្នកមានសីល​ដ៏​ខ្ជាប់ខ្ជួន​ ​ក្នុង​លោក​នេះ​ ​ក្សត្រិយ៍​ទាំងឡាយ​ ​រមែង​ទ្រង់​សំពះ​ ​ដោយ​គោរព​ ​នូវ​ជន​មាន​ជាតិ​ថោកទាប​ ​ដែល​ជា​សមណៈ​។​

​ចប់​ ​ឃ​ត្វា​វគ្គ​ ​ទី៨​
​បញ្ជីរឿង​នៃ​ឃ​ត្វា​វគ្គ​នោះ​ ​គឺ​


​ឃ​ត្វា​សូត្រ១​ ​រថ​សូត្រ១​ ​វិត្ត​សូត្រ១​ ​វុ​ដ្ឋិ​សូត្រ១​ ​ភីត​សូត្រ១​ ​ន​ជីរ​តិ​សូត្រ១​ ​ឥស្សរ​សូត្រ១​ ​កាម​សូត្រ១​ ​បា​ឋេយ្យ​សូត្រ១​ ​ប​ជ្ជោ​ត​សូត្រ១​ ​អរ​ណ​សូត្រ១​។​

​ចប់​ ​ទេវតា​សំយុត្ត​

ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636848416496884816
ទៅកាន់ទំព័រ៖