ព្រះត្រៃបិដក ភាគ ២៩

មាឃ​សូត្រ​ ​ទី៣​


 [​២២៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​អារាម​ ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​កាល​វេលា​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​មាឃ​ទេវបុត្ត​(​១​)​ ​មាន​រស្មី​ដ៏​ល្អ​ ​ក៏​ញុំាង​វត្ត​ជេតពន​ទាំងមូល​ឲ្យ​ភ្លឺ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ដោយ​គោរព​ ​ចំពោះ​ព្រះមានព្រះភាគ​ហើយ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​
 [​២២៧​]​ ​លុះ​មាឃ​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​គាថា​នឹង​ព្រះមានព្រះភាគ​ថា​ ​
​បុគ្គល​សម្លាប់​អ្វី​ ​ទើប​ដេក​ជា​សុខ​ ​សម្លាប់​អ្វី​ ​ទើប​មិន​សោក​ ​បពិត្រ​ព្រះ​គោតម​ ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ការ​សម្លាប់​ធម៌​មួយ​ ​តើ​គឺ​ធម៌​អ្វី​។​

​(​១​)​ ​ព្រះឥន្ទ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636848418351330884
ទៅកាន់ទំព័រ៖