ព្រះត្រៃបិដក ភាគ ២៩

​[​២៣០​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ពន្លឺ​ក្នុង​លោក​នេះ​ ​មានតែ៤យ៉ាង​ ​មិន​មានដល់៥យ៉ាង​ទេ​ ​គឺ​ព្រះអាទិត្យ​ភ្លឺ​ក្នុង​វេលា​ថ្ងៃ​ ​ព្រះចន្ទ​ភ្លឺ​ក្នុង​វេលា​យប់​ ​ឯ​ភ្លើង​ភ្លឺ​ក្នុង​ទី​នោះ​ៗ​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​ព្រះសម្ពុទ្ធ​ប្រសើរ​លើស​ពន្លឺ​ទាំងឡាយ​ ​ពន្លឺ​នេះ​ ​មិន​មាន​ពន្លឺ​ដទៃ​លើសលុប​ឡើយ​។​

​ទាម​លិ​សូត្រ​ ​ទី៥​


 [​២៣១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​អារាម​ ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ ​កាល​វេលា​រាត្រី​បឋមយាម​កន្លង​ហើយ​ ​ទាម​លិ​ទេវបុត្ត​ ​មាន​រស្មី​ដ៏​ល្អ​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ឲ្យ​ភ្លឺ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​
 [​២៣២​]​ ​លុះ​ទាម​លិ​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636848419661445819
ទៅកាន់ទំព័រ៖