ព្រះត្រៃបិដក ភាគ ២៩

បញ្ចាល​ចណ្ឌ​សូត្រ​ ​ទី៧​


 [​២៣៨​]​ ​បញ្ចាល​ចណ្ឌ​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​ឱ​ហ្ន៎​ ​បុគ្គល​ជា​អ្នកមាន​ប្រាជ្ញា​ក្រាស់​ ​ជា​អ្នកដឹង​នូវ​ឈាន​ ​ជា​អ្នក​ត្រាស់​ដឹង​ ​ជា​អ្នក​ប្រសើរ​ដោយ​ការ​លះ​អស្មិមានះ​ ​ជាមុ​នី​ ​បាន​ហើយ​នូវ​ឱកាស​ ​គឺ​ឈាន​ក្នុង​ទី​ចង្អៀត​។​
​[​២៣៩​]​ ​(​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​បញ្ចាល​ចណ្ឌៈ​)​ ​ជន​ទាំងឡាយ​ណា​ ​ទោះបី​ឋិតនៅ​ក្នុង​ទី​ចង្អៀត​ ​ក៏បាន​នូវ​សតិ​ ​ព្រោះ​ដល់​នូវ​ការ​រំលត់​នូវ​អកុសលធម៌​ ​ជន​ទាំងនោះ​ ​ឈ្មោះថា​ ​តម្កល់​នៅ​ដោយ​ល្អប្រពៃ​។​

​តាយ​ន​សូត្រ​ ​ទី៨​


 [​២៤០​]​ ​គ្រានោះ​ ​កាល​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​តាយ​ន​ទេវបុត្ត​ ​ជា​បុរាណ​តិ​ត្ថ​ករ​(​១​)​ ​មាន​រស្មី​ដ៏​ល្អ​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ឲ្យ​ភ្លឺ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​
​(​១​)​ ​ពីដើម​ធ្លាប់​ជា​មេ​លទ្ធិ​ ​ជា​អ្នកបង្កើត​ទិដ្ឋិ៦២​។​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636848421807798583
ទៅកាន់ទំព័រ៖