ព្រះត្រៃបិដក ភាគ ២៩
[២៤១] លុះតាយនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ទើបពោលគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បពិត្រព្រាហ្មណ៍ ចូរអ្នកកាត់ខ្សែតណ្ហា ចូរអ្នកបន្ទោបង់កាមទាំងឡាយ មុនី (បើ) មិនលះបង់កាមទាំងឡាយទេ ក៏មិនបាននូវឈាន បុគ្គលបើបានជាធ្វើព្យាយាម កុំគប្បីបន្ធូរបន្ថយព្យាយាមនោះឡើយ គប្បីធ្វើព្យាយាមនោះ ឲ្យមាំមួនឡើង ព្រោះថាបព្វជ្ជា ដែលបុគ្គលកាន់ធូរៗ រមែងរោយធូលី គឺកិលេសដ៏ក្រៃលែង អំពើអាក្រក់ដែលបុគ្គលមិនធ្វើហើយ ជាអំពើប្រសើរ អំពើអាក្រក់ តែងក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ មួយទៀត បុគ្គលធ្វើអំពើណា តែងមិនក្តៅតាមអំពើនោះ ដែលបុគ្គលធ្វើហើយ ជាអំពើល្អប្រសើរ
ID: 636848422072853743
ទៅកាន់ទំព័រ៖