ព្រះត្រៃបិដក ភាគ ២៩

​ភាពជា​សមណៈ​ ​ដែល​អ្នកបួស​កាន់​មិនល្អ​ ​តែង​ប្រទាញចូល​ ​ទៅ​ក្នុង​នរក​ ​ដូចជា​ស្បូវ​ដែល​បុគ្គល​កាន់​មិនល្អ​ ​តែង​មុត​ដៃ​ ​ដូច្នោះឯង​ ​ការងារ​ណាមួយ​ដ៏​ធូរ​ៗ​ក្តី​ ​វត្ត​ណាមួយ​ ​ដ៏​សៅហ្មង​ក្តី​ ​ព្រហ្មចរិយ​ធម៌​ណាមួយ​ ​ដែល​បុគ្គល​ប្រព្រឹត្ត​ដោយ​សេចក្តី​រង្កៀស​ក្តី​ ​កិច្ច​នោះ​ ​ជា​កិច្ច​មិន​មានផល​ធំ​ឡើយ​។​

 តាយ​ន​ទេវបុត្ត​ ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​រួច​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​បាត់​ក្នុង​ទីនោះ​ឯង​។​
 [​២៤២​]​ ​កាល​រាត្រី​នោះ​កន្លងទៅ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យប់មិញ​នេះ​ ​កាល​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​តាយ​ន​ទេវបុត្ត​ ​ជា​បុរាណ​តិ​ត្ថ​ករ​ ​មាន​រស្មី​ដ៏​ល្អ​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ ​ឲ្យ​ភ្លឺ​ ​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ហើយ​ ​ថ្វាយបង្គំ​តថាគត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​តាយ​ន​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​គាថា​ទាំងនេះ​ ​ក្នុង​សំណាក់​តថាគត​ថា​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636848422410493055
ទៅកាន់ទំព័រ៖