ព្រះត្រៃបិដក ភាគ ២៩

​បពិត្រ​ព្រាហ្មណ៍​ ​ចូរ​អ្នក​ព្យាយាម​កាត់​ខ្សែ​តណ្ហា​ ​ចូរ​អ្នក​បន្ទោបង់​ ​នូវ​កាម​ទាំងឡាយ​ ​មុនី​ ​(​បើ​)​ ​មិន​លះបង់​នូវ​កាម​ទាំងឡាយ​ទេ​ ​ក៏​មិនបាន​នូវ​ឈាន​ ​បុគ្គល​បើ​បាន​ជា​ធ្វើ​ព្យាយាម​ ​កុំ​គប្បី​បន្ធូរបន្ថយ​ព្យាយាម​នោះ​ឡើយ​ ​គប្បី​ធ្វើ​ព្យាយាម​នោះ​ ​ឲ្យ​មាំមួន​ឡើង​ ​ព្រោះថា​បព្វជ្ជា​ ​ដែល​បុគ្គល​កាន់​ធូរ​ៗ​ ​រមែង​រោយ​នូវ​ធូលី​ ​គឺ​កិលេស​ដ៏​ក្រៃលែង​ ​អំពើអាក្រក់​ ​ដែល​បុគ្គល​មិន​ធ្វើ​ហើយ​ ​ជា​អំពើ​ប្រសើរ​ ​អំពើអាក្រក់​ ​តែង​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​មួយទៀត​ ​បុគ្គល​ធ្វើ​នូវ​អំពើ​ណា​ ​តែង​មិន​ក្តៅ​តាម​អំពើនោះ​ ​ដែល​បុគ្គល​ធ្វើ​ហើយ​ ​ជា​អំពើល្អ​ប្រសើរ​ ​ភាពជា​សមណៈ​ ​ដែល​អ្នកបួស​កាន់​មិនល្អ​ ​តែង​ប្រទាញចូល​ ​ទៅ​ក្នុង​នរក​ ​ដូចជា​ស្បូវ​ ​ដែល​បុគ្គល​កាន់​មិនល្អ​ ​តែង​មុត​ដៃ​ ​ដូច្នោះឯង​ ​ការងារ​ណាមួយ​ដ៏​ធូរ​ៗ​ក្តី​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636848422721180826
ទៅកាន់ទំព័រ៖