ព្រះត្រៃបិដក ភាគ ២៩
វត្តណាមួយ ដ៏សៅហ្មងក្តី ព្រហ្មចរិយធម៌ណាមួយ ដែលបុគ្គលប្រព្រឹត្ត ដោយសេចក្តីរង្កៀសក្តី កិច្ចនោះ ជាកិច្ចមិនមានផលធំឡើយ។
ម្នាលភិក្ខុទាំងឡាយ តាយនទេវបុត្ត បានពោលពាក្យនេះ លុះពោលពាក្យនេះរួច ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយបាត់ក្នុងទីនោះឯង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររៀននូវតាយនគាថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទន្ទេញនូវតាយនគាថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទ្រទ្រង់នូវតាយនគាថា ម្នាលភិក្ខុទាំងឡាយ តាយនគាថា ប្រកបដោយប្រយោជន៍ ជាខាងដើមនៃព្រហ្មចរិយៈ។
ចន្ទិមសូត្រ ទី៩
[២៤៣] ព្រះមានព្រះភាគទ្រង់គង់ជិតក្រុងសាវត្ថី... សម័យនោះឯង រាហុអសុរិន្ទ ចាប់ចន្ទិមទេវបុត្ត។ លំដាប់នោះ ចន្ទិមទេវបុត្ត រឭកដល់ព្រះមានព្រះភាគ បានពោលគាថានេះ ក្នុងវេលានោះថា
ID: 636848423058400113
ទៅកាន់ទំព័រ៖