ព្រះត្រៃបិដក ភាគ ២៩

 [​២៤៩​]​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ប្រារព្ធ​សុរិយ​ទេវបុត្ត​ ​ក៏​ត្រាស់​នឹង​រាហុអសុរិន្ទ​ ​ដោយ​គាថា​ ​ថា​
​សុរិយ​ទេវបុត្ត​ ​ដល់​នូវ​តថាគត​ជា​អរហន្ត​ ​ជាទី​ពឹង​ហើយ​ ​ម្នាល​រាហុ​ ​អ្នក​ចូរ​លែង​សុរិយ​ទេវបុត្ត​ចេញ​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​ទ្រង់​អនុគ្រោះ​សត្វលោក​ ​អ្នកណា​មាន​កំ​ដៅ​ ​មាន​ពន្លឺ​ភ្លឺ​ផ្លេក​ៗ​ ​ដ៏​រុងរឿង​ ​ក្នុង​ទី​ងងឹត​ ​មាន​សណ្ឋាន​មូល​ ​មាន​តេជះ​ខ្ពង់ខ្ពស់​ ​ម្នាល​រាហុ​ ​អ្នក​កុំ​លេប​នូវ​អ្នកនោះ​ ​ដែល​កំពុងតែ​ចរ​ទៅ​ឰដ៏​អាកាស​ឡើយ​ ​ម្នាល​រាហុ​ ​អ្នក​ចូរ​លែង​សុរិយ​ទេវបុត្ត​ ​ជា​កូន​តថាគត​ចេញ​។​

 [​២៥០​]​ ​លំដាប់នោះ​ឯង​ ​រាហុអសុរិន្ទ​ ​បាន​លែង​សុរិយ​ទេវបុត្ត​ហើយ​ ​ប្រញាប់​ចូល​ទៅ​រក​វេបចិត្តិ​អសុរិន្ទ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​មាន​សេចក្តី​សង្វេគ​ព្រឺរោម​ ​ព្រឺស្បែក​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​
 [​២៥១​]​ ​វេបចិត្តិ​អសុរិន្ទ​ ​បាន​ពោល​នឹង​រាហុអសុរិន្ទ​ ​ដែល​ឋិតនៅ​ក្នុង​ទីសម​គួរ​ដោយ​គាថា​ថា​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636848424217786427
ទៅកាន់ទំព័រ៖