ព្រះត្រៃបិដក ភាគ ២៩

​ម្នាល​រាហុ​ ​ហេតុ​ដូចម្តេច​ ​បាន​ជា​អ្នក​ប្រញាប់​លែង​សុរិយ​ទេវបុត្ត​ ​ហើយ​មាន​សភាព​ស្រពោន​ស្រពាប់​ ​ហេតុ​ដូចម្តេច​ ​បាន​ជា​អ្នក​ភ័យ​ដល់ម្ល៉េះ​។​
​[​២៥២​]​ ​រាហុអសុរិន្ទ​ ​បាន​ពោល​គាថា​ ​ថា​ ​ខ្ញុំ​ជា​បុគ្គល​ត្រូវ​សុរិយ​ទេវបុត្ត​ ​បាន​ពោល​គាថា​ ​ចំពោះ​ព្រះពុទ្ធ​ហើយ​ ​បើ​ខ្ញុំ​មិនលែង​សុរិយ​ទេវបុត្ត​ទេ​ ​ក្បាល​របស់ខ្ញុំ​ ​មុខ​ជា​នឹង​បែក​ជា៧ភាគ​ ​ទោះបី​ខ្ញុំ​រស់នៅ​ ​ក៏​មិនបាន​សុខ​ដែរ​។​

​ចប់​ ​កស្សប​វគ្គ​ ​ទី១​។​
​បញ្ជីរឿង​នៃ​កស្សប​វគ្គ​នោះ​ ​គឺ​


​សូត្រ​ទាំង១០​ ​នោះ​គឺ​ ​កស្សប​សូត្រ២​ ​មាឃ​សូត្រ១​ ​មា​គ​ធ​សូត្រ១​ ​ទាម​លិ​សូត្រ១​ ​កា​មទ​សូត្រ១​ ​បញ្ចាល​ចណ្ឌ​សូត្រ១​ ​តាយ​ន​សូត្រ១​ ​ចន្ទិ​ម​សូត្រ១​ ​សុរិយ​សូត្រ១​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636848424538754785
ទៅកាន់ទំព័រ៖