ព្រះត្រៃបិដក ភាគ ២៩

អនាថបិណ្ឌិក​វគ្គ​ ​ទី២​
​ចន្ទិ​ម​សសូ​ត្រ​ ​ទី១​


 [​២៥៣​]​ ​ក្នុង​អារាម​ជិត​ក្រុង​សាវត្ថី​.​.​.​ ​គ្រា​កាលដែល​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ទេវបុត្ត​ឈ្មោះ​ ​ចន្ទិ​ម​សៈ​ ​មាន​រស្មី​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​
 [​២៥៤​]​ ​ចន្ទិ​ម​សទេវ​បុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​នូវ​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​ជន​ទាំងឡាយ​ណា​ ​បាន​ដល់​នូវ​ឈាន​ ​មានចិត្ត​តាំងនៅ​ក្នុង​អារម្មណ៍​តែមួយ​ ​មាន​ប្រាជ្ញា​ជា​គ្រឿង​រក្សាខ្លួន​ ​មានសតិ​ ​ជន​ទាំងឡាយ​នោះ​ ​នឹង​ដល់​នូវ​សួស្តី​ ​ដូចជា​ម្រឹគ​នៅក្នុង​កៀន​(​១​)​ ​ដែល​មិន​មាន​សត្វ​មូស​។​

​(​១​)​ ​កៀន​ភ្នំ​ ​ឬ​កៀន​ទន្លេ​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636848425407704486
ទៅកាន់ទំព័រ៖