ព្រះត្រៃបិដក ភាគ ២៩

​ទី​ឃល​ដ្ឋិ​សូត្រ​ ​ទី៣​


 [​២៥៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រា​កាលដែល​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ទេវបុត្ត​ឈ្មោះ​ ​ទី​ឃល​ដ្ឋិ​ ​មាន​រស្មី​រុងរឿង​ ​ញុំាង​វត្ត​វេឡុវ័ន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​
 [​២៥៩​]​ ​លុះ​ទី​ឃល​ដ្ឋិ​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
​ភិក្ខុ​ដែល​មាន​ព្រះ​អរហត្ត​ជា​អានិសង្ស​ ​គប្បី​ជា​អ្នកមាន​ឈាន​ ​មានចិត្ត​រួច​ស្រឡះ​ ​គប្បី​ប្រាថ្នា​នូវ​សេចក្តី​សម្រេច​នៃ​ហឫទ័យ​ ​គឺ​ព្រះ​អរហត្ត​ ​ដឹង​ច្បាស់​នូវ​កិរិយា​កើតឡើង​ ​និង​ការ​សូន្យ​ទៅ​ ​នៃ​សង្ខារលោក​ ​មានចិត្តល្អ​ ​មិន​អាស្រ័យ​ ​(​នូវ​តណ្ហា​ ​និង​ទិដ្ឋិ​)​។​

​នន្ទ​ន​សូត្រ​ ​ទី៤​


 ​[​២៦០​]​ ​នន្ទ​ន​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ថា​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636848426443873751
ទៅកាន់ទំព័រ៖