ព្រះត្រៃបិដក ភាគ ២៩
អ្នកមានកូន រមែងត្រេកអរនឹងកូនទាំងឡាយ អ្នកមានគោ រមែងត្រេកអរ នឹងគោទាំងឡាយ ដូច្នោះដែរ ឧបធិ(១) ទាំងឡាយ ជាគ្រឿងត្រេកអររបស់ជន អ្នកណា មិនមានឧបធិ អ្នកនោះ មិនមានអ្វីត្រេកអរ (នឹងគេបាន)។
[២៧] ព្រះអង្គត្រាស់ថា អ្នកមានកូន រមែងសោកសៅនឹងកូនទាំងឡាយ អ្នកមានគោ ក៏សោកសៅនឹងគោទាំងឡាយ ដូច្នោះដែរ ដ្បិតឧបធិទាំងឡាយ ជាគ្រឿងសោកសៅរបស់ជន លុះតែអ្នកណា មិនមានឧបធិ ទើបអ្នកនោះ មិនសោកសៅ។
នត្ថិបុត្តសមសូត្រ ទី៣
[២៨] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
សេចក្តីស្រឡាញ់ស្មើនឹងកូន មិនមាន ទ្រព្យស្មើនឹងគោ មិនមាន ពន្លឺស្មើនឹងព្រះអាទិត្យមិនមាន ស្រះទាំងឡាយ ប្រសើរជាងសមុទ្រ។
(១) ឧបធិ មាន៤យ៉ាងគឺ កាមូបធិ១ ខន្ធូបធិ១ កិលេសូបធិ១ អភិសង្ខារូបធិ១ តែក្នុងទីនេះ លោកសំដៅយកកាមូបធិ គឺទេវតានោះ សំដៅយកអ្នកខ្សត់សម្បត្តិកាមគុណ រមែងរកអ្វីត្រេកអរនឹងគេគ្មានទេ។
ID: 636848360832676296
ទៅកាន់ទំព័រ៖