ព្រះត្រៃបិដក ភាគ ២៩

ចន្ទ​ន​សូត្រ​ ​ទី៥​


 [​២៦២​]​ ​ចន្ទ​ន​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ថា​ ​
​បុគ្គល​ដូចម្តេច​ហ្ន៎​ ​ដែល​មិន​ខ្ជិល​ទាំងយប់​ទាំង​ថ្ងៃ​ ​តែង​ឆ្លង​នូវ​អន្លង់​បាន​ ​បុគ្គល​ដូចម្តេច​ ​មិន​លិច​ចុះ​ក្នុង​អន្លង់​ជ្រៅ​ ​ដែល​មិន​មាន​ទី​ឋិតនៅ​ខាងក្រោម​ ​មិន​មាន​ទី​តោង​ក្នុង​ខាងលើ​។​
​[​២៦៣​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បុគ្គល​បរិបូណ៌​ ​ដោយ​សីល​ ​មាន​បញ្ញា​ ​មានចិត្ត​តាំង​ខ្ជាប់​ ​មាន​ព្យាយាម​ប្រារព្ធ​ហើយ​ ​មានចិត្ត​បញ្ជូន​ទៅ​ ​កាន់​ព្រះនិព្វាន​សព្វកាល​ ​រមែង​ឆ្លង​នូវ​អន្លង់​ដែល​ឆ្លង​បាន​ដោយ​កម្រ​ ​បុគ្គល​ណា​ប្រាសចាក​កាម​សញ្ញា​ ​កន្លង​នូវ​រូប​សញ្ញោជនៈ​ ​មាន​ភព​ជាទី​ត្រេកអរ​(​១​)​ ​អស់ហើយ​ ​បុគ្គល​នោះ​ ​រមែង​មិន​លិច​ចុះ​ក្នុង​អន្លង់​ជ្រៅ​ឡើយ​។​

​(​១​)​ ​បាន​ដល់​កម្មា​ភិ​សង្ខារ៣​។​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636848427346795396
ទៅកាន់ទំព័រ៖