ព្រះត្រៃបិដក ភាគ ២៩

​វា​សុទត្ត​សូត្រ​ ​ទី៦​


​[​២៦៤​]​ ​វា​សុទត្ត​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
​ភិក្ខុ​មានស្មារតី​ ​គប្បី​នៅ​ដើម្បី​លះបង់​កាមរាគ​ ​(​ដោយ​រហ័ស​)​ ​ដូចជា​បុរស​ ​ដែលគេ​ប្រហារ​ដោយ​លំពែង​ ​ឬដូច​ជា​បុរស​ ​ដែល​ភ្លើង​កំពុង​ឆេះ​លើ​ក្បាល​។​
​[​២៦៥​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ភិក្ខុ​មានស្មារតី​ ​គប្បី​នៅ​ដើម្បី​លះ​បង់​សក្កា​យ​ទិដ្ឋិ​ ​(​ដោយ​រហ័ស​)​ ​ដូចជា​បុរស​ ​ដែលគេ​ប្រហារ​ ​ដោយ​លំពែង​ ​ឬដូច​ជា​បុរស​ ​ដែល​ភ្លើង​កំពុង​ឆេះ​លើ​ក្បាល​។​

​សុ​ព្រហ្មសូត្រ​ ​ទី៧​


​[​២៦៦​]​ ​សុ​ព្រហ្ម​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ថា​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636848427709166122
ទៅកាន់ទំព័រ៖